Stephen Chow ឬទិនហ្វី ជាតារាកំប្លែងវោហារសព្ទ ដែលនាំអារម្មណ៍ទស្សនិកជនទូទាំងពិភពលោក ឲ្យសើចទៅតាមសាច់រឿងលោកសម្ដែង ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
យ៉ាងណាមិញ ក្នុងនោះក៏មានប្រជាជនខ្មែរគ្រប់គ្នា ដែលបានស្គាល់លោក តាមរយៈខ្សែភាពយន្ត ចិន-ហុងកុង បែបកំប្លែង សើចមិនចេះជិនណាយផងដែរ។
ជាពិសេស ភាពយន្តរបស់លោក តែងលេចធ្លោនៅតាមហាងកាហ្វេឌឿងហែម តាមផ្សារពីសម័យមុន ដែលទាំងនោះ ធ្វើឲ្យបងប្អូនកម្ពុជាយើង ចងចាំរូបលោក ពីភាពកំប្លុកកំប្លែង សើចមិនចេះរីងស្ងួត សូម្បីមួយវិនាទីណាឡើយ។
ថ្ងៃនេះ កម្ពុជាថ្មី នឹងនាំអារម្មណ៍មិត្តអ្នកអាន មកទស្សនាឈុតខ្លីៗ នៃរឿងរបស់លោកពីសម័យមុន ក្នុងនោះមានរឿងខ្លះទទួលបានពានរង្វាន់ជាអន្តរឬជាតិ ៖
១ Shaolin Soccer ២០០១
រឿងកំប្លែងកីឡានេះ ត្រូវបានចាត់ទុកថា ជាខ្សែភាពយន្តដែលទទួលបានជោគជ័យបំផុត ដោយបានជំរុញឧស្សាហកម្មកំប្លែងហុងកុង ឲ្យកាន់តែល្បីល្បាញជាអន្តរជាតិ។ ទិនហ្វីដែលក្នុងរឿង លោកគឺជាសិល្បករក្បាច់គុន ដោយប្រែក្លាយពីអ្នកបោសសម្អាតតាមផ្លូវ តស៊ូដើម្បីផ្សព្វផ្សាយអត្ថប្រយោជន៍របស់ Shaolin Kung Fu ដល់មហាជនទូទៅ។ ទោះជាយ៉ាងណា វាផ្លាស់ប្តូរទាំងអស់ នៅពេលដែលគាត់បានជួបនឹងអតីតកីឡាករបាល់ទាត់ ‘ជើងមាស’ Fung ។ Fung អះអាងថា គាត់អាចជួយលោកសម្រេចបាននូវគោលដៅរបស់គាត់ តាមរយៈបាល់ទាត់ ហើយជំរុញឲ្យទិនហ្វី ប្រមូលផ្តុំបងប្អូន Shaolin ទាំងអស់ ដើម្បីបង្កើតក្រុមបាល់ទាត់ដ៏អស្ចារ្យមួយ ។
២ Fight Back to School ១៩៩១
ភាពយន្តនេះ និយាយពីប៉ូលីសដ៏ចម្លែក ដែលបានរកឃើញថា ខ្លួនគាត់ស្ថិតក្នុងដំណាក់កាលនៃការដកសិទ្ធិក្នុងការធ្វើឲ្យមិត្តរួមក្រុមមានគ្រោះថ្នាក់ដោយមិនដឹងខ្លួន នាអំឡុងពេលហ្វឹកហាត់។ យ៉ាងណាទិនហ្វី ត្រូវបានផ្តល់ឱកាសជាលើកទីពីរ បើទោះបីជាមន្ត្រីជាន់ខ្ពស់ចាត់តាំងគាត់ឲ្យជ្រៀតចូលវិទ្យាល័យជាមួយដៃគូចាស់ទុំ សម្ដែងដោយលោក Ng Man-Tat ក៏ដោយ។ អ្នកទាំងពីរបានរួមគ្នា តែគួរឲ្យអស់សំណើចបំផុត យ៉ាងណា ពួកគេក៏ព្យាយាមអស់ពីសមត្ថភាពដើម្បីយកមកវិញនូវកាំភ្លើងខ្លី ដែលត្រូវបានគេលួចលាក់ក្នុងចំណោមសិស្សនៃមហាវិទ្យាល័យ Edinburgh។ ភាគយន្តនេះ ក៏ជារឿងដែលរកបានចំណូលច្រើន សឹងមិនគួរឲ្យជឿផងដែរ។
៣ Kung Fu Hustle ២០០៤
ខ្សែភាពយន្តនេះ ពោរពេញដោយសកម្មភាព កំប្លែង និងអស់សំណើច ហើយក៏ទទួលបានពានរង្វាន់ ដ៏មានកិត្យានុភាពទាំង ១១ និងភាពជោគជ័យជាអន្តរជាតិផងដែរ។
៤ All for the Winner ១៩៩០
នៅពេលដែល Blackie Tat រកឃើញសមត្ថភាពអាថ៌កំបាំងរបស់ក្មួយប្រុសរបស់គាត់ ក្នុងការមើលឃើញតាមរយៈវត្ថុនានា គាត់បានព្យាយាមទាញយកទេពកោសល្យនេះ ដោយធម្មជាតិ ដោយយកជំនាញទៅក្នុងវិស័យល្បែង។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលទិនហ្វីចាប់ផ្តើមបង្កើតឈ្មោះសម្រាប់ខ្លួនគាត់ តាមរយៈសមត្ថភាពជា ‘Saint of Gambling’ គាត់បានជួបបញ្ហាជាច្រើន។ ក្រោយមក គាត់បានបង្ហាញភាពខ្លាំងបែបកំប្លែង ធ្វើឲ្យទស្សនិកជនផ្ទុះសំណើចសឹងទប់មិនបាន។
៥ King of Comedy ១៩៩៩
រឿងកំប្លែងដែលមិនអាចបំភ្លេចបាននេះ ត្រូវបានចាត់ទុកថា ជាស្នាដៃជីវប្រវត្តិសម្រាប់អាជីពដំបូងរបស់ ទិនហ្វី ។ ខ្សែភាពយន្តនេះ ពិពណ៌នាអំពីរឿងរ៉ាវរបស់ Wan Tin-Sau (ទិនហ្វី) ដែលជាគ្រូបង្រៀនសម្តែង សម្រាប់មជ្ឈមណ្ឌលសហគមន៍ក្នុងស្រុក។ ថ្វីត្បិតតែត្រូវបានគេចំអកថា ទទួលយកតួនាទីមិនសំខាន់ ក៏ពិតមែន ប៉ុន្តែ Wan នៅតែប្រកាន់ខ្ជាប់នូវចំណង់ចំណូលចិត្តរបស់គាត់ ក្នុងការសម្តែង ហើយទីបំផុតទទួលបានរង្វាន់ជាតួឯកជាមួយនឹងតារាសម្តែងដ៏ល្បីល្បាញ។ លើសពីនេះទៅទៀត Wan ក៏បានរកឃើញស្នេហានៅតាមផ្លូវដែរ ដោយមានទំនាក់ទំនងជាមួយសិស្សម្នាក់របស់គាត់ Piu Piu (Cecilia Cheung)។ យ៉ាងណាមិញ ភាពយន្តបុរាណនេះនៅតែជាបទពិសោធន៍ភាពយន្តដ៏រីករាយ ជាមួយនឹងសាច់រឿងដ៏រំជួលចិត្ត ដែលធ្វើឲ្យបេះដូងអ្នកស្រក់ទឹកភ្នែកទាំងក្ដីសោមនស្ស និងសោកសៅបន្ទាប់ពីចប់ ៩០ នាទី។
៦ From Beijing with love ១៩៩៤
Ling Ling Chat (ទិនហ្វី) ដែលជាភ្នាក់ងារសម្ងាត់(០០៧ )ត្រូវបានបញ្ជូនទៅបេសកកម្មដើម្បីសង្គ្រោះសត្វដាយណូស័រត្រូវគេលួច។ នៅតាមផ្លូវ គាត់បានជួប Lee Ham-Heung (Anita Yuen) ហើយបានជួយនាងមិនខ្លាចស្លាប់។ ទោះបីជានេះ គឺជាគម្រោងដ៏ស្មុគស្មាញមួយដែលទិនហ្វី បានបង្កើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែយ៉ាងណា សាច់រឿងនេះ បាននាំមកនូវនឹងសំណើច ជាមួយឧបករណ៍ដ៏គួរឲ្យអស់សំណើច និងរូបភាពកំប្លែងៗជាច្រើនថែមទៀត។
៧ Flirting Scholar ១៩៩៣
ស្ថិតក្នុងសម័យរាជវង្សមីង Tong Pak Fu ដែលខ្មែរយើងស្គាល់ថាជា ថាង ពូហួរ ជាអ្នកប្រាជ្ញដ៏ល្បីមានទេពកោសល្យក្នុងសិល្បៈ កំណាព្យ និងអក្សរផ្ចង់ ហើយថែមទាំង មានប្រពន្ធ៨នាក់ សុទ្ធតែជាអ្នកញៀនល្បែង។ ដោយតាំងចិត្តស្វែងរកនារីម្នាក់ ដែលមានជំនាញសិល្បៈ ពូហួរបានជួប Chow Heung (Gong Li) ជាស្ត្រីបម្រើការនៅផ្ទះរបស់លោកស្រី Wah ។ ក្រោយមក ពូហួរ បានសម្រេចចិត្តលាក់កំបាំងខ្លួនគេ ក្នុងនាមជាអ្នកបម្រើ ដើម្បីចូលទៅជិតនាង Chow Heung ៕
********************************************************************
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ កំពូលតារាស្រីសម្រស់ស្អាត មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេស ចិន នាឆ្នាំនេះ
https://www.kampucheathmey.com/entertainment/256651/
Post a Comment