ទិដ្ឋភាពវាលស្រែបៃតងខ្ចីនារដូវវស្សា បានបង្កើតជាទស្សនីយភាពដ៏ត្រជាក់ភ្នែក សម្រាប់យុវជន យុវនារីដែលបានចាកស្រុកកំណើតមកសិក្សា និងបំពេញការងារនៅទីក្រុង។ នារដូវបុណ្យភ្ជុំបិណ្ឌនេះ អ្នកដែលបានត្រឡប់ទៅស្រុកកំណើតវិញ ច្បាស់ជានឹកនា និងមិនឲ្យខកខានឱកាសគយគន់ទីវាលស្រែដ៏ស្រស់ស្អាតនោះឡើយ។ មិនត្រឹមតែបានឃើញទិដ្ឋភាពដ៏ត្រជាក់ភ្នែក នៃវាលស្រែដ៏ល្វឹងល្វើយនោះទេ ក្លិនស្រូវដ៏ក្រអូប សំឡេងកង្កែប និងក្អាត់យំលាន់រងំពេញស្រែ ធ្វើឲ្យពួកគេនឹកឃើញអនុស្សាវរីយរាប់មិនអស់ពីកុមារភាពរបស់ខ្លួន។
នៅប្រទេសកម្ពុជាមានរដូវធំៗពីរ គឺរដូវប្រាំង និងរដូវវស្សា ។
ក. រដូវប្រាំង
រដូវប្រាំង មានរយៈពេល៦ខែ ចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា ។ នៅរដូវនេះខ្យល់បក់កាត់ប្រទេសកម្ពុជាពីទិសអីសានទៅនិរតី គឺពីមណ្ឌលសម្ពាធខ្លាំងស៊ីបេរី ឆ្ពោះទៅមណ្ឌលសម្ពាធខ្សោយនៅមហាសមុទ្រឥណ្ឌា ។ របបខ្យល់នេះ ខ្សត់ទឹកភ្លៀងដែលគេឲ្យឈ្មោះថា រដូវស្ងួត ប៉ុន្តែគេឃើញមានភ្លៀងកក់ខែខ្លះៗដែរនៅខែមករានិងខែធ្នូ ដែលជាការលំបាកដល់កសិករក្នុងពេលប្រមូលផល ។ គេបែងចែករដូវពីរទៀត គឺរដូវរងា ( រដូវរំហើយ ) និងរដូវក្តៅ ។
រដូវរងា ចាប់ពីខែវិច្ឆិកាដល់ខែ មករារយៈពេល៣ខែ ។ នៅរដូវនេះ គេសង្កេតឃើញសីតុណ្ហភាពត្រជាក់ធ្លាក់ចុះរហូតដល់ ១៤ អង្សាសេ នៅខែមករា ។
រដូវក្តៅ នៅចុងរដូវប្រាំង ចាប់ពីខែកុម្ភៈដល់ខែមេសា មានរយៈពេល៣ខែដែរ ។ គេសង្កេតឃើញសីតុណ្ហភាពក្តងៅនៅខែមេសាឡើងរហូតឲ្យមានអគ្គីភ័យកើតឡើកងនិងបញ្ហាផ្សេងៗជាច្រើនទៀត ។
ខ. រដូវវស្សា
រដូវវស្សា មានរយៈពេល៦ខែ ចាប់ពីខែឧសភា រហូតដល់ខែតុលា ។ ខ្យល់មូសុង បក់ឆ្លងកាត់ប្រទេសកម្ពុជាទិសនិរតីទៅទិសអីសាន គឺពីមណ្ឌលសម្ពាធខ្លាំងមហាសមុទ្រឥណ្ឌា ឆ្ពោះទៅមណ្ឌលសម្ពាធខ្សោយតំបន់ស៊ីបេរី ។ នៅរដូវនេះ ប្រទេសយើងទទួលទឹកភ្លៀងលើសពី ១ម៉ែត្រ ក្នុងមួយឆ្នាំៗនៅស្ទើរគ្រប់ទីកន្លែង ។ ខែដែលមានទឺកភ្លៀងខ្ពស់ជាងគេ គឺខែតុលា កម្ពស់ទឹកភ្លៀងរហូតដល់ 252mm និងខែដែលខ្សត់ទឹកភ្លៀង គឺខែកក្កដា កម្ពស់ទឹកភ្លៀងត្រឹមតែ 164mm ។ ក្នុរដូវវស្សានេះមានកូនរដូវប្រាំងមួយដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីចុងខែកក្កដារហូតដល់ដើមខែសីហា ។ នៅក្នុងកូនរដូវ់នេះ គេតែងជួបប្រទះគ្រោះរាំងស្ងួត ។
إرسال تعليق